កំពូលអ្នកស្រែក សម្លេងខ្លាំង
ទំនុកភ្លេងដូចគ្នា តែទំនុកច្រៀងខុសគ្នារវាង ឆាយ វីរៈយុទ្ធ ខេម និង តារាចម្រៀងចិន Wang Feng គឺសុទ្ធសឹងតែស្រែកខ្លាំងដូចគ្នា។ ប្រិយមិត្ត និង មិត្តៗយុវវ័យគិតថា តារារូបណាស្រែកដាច់ជាងគេក្នុងបទចម្រៀងមានទំនុកភ្លេងតែមួយ និង ទំនុកច្រៀងខុសគ្នានេះ?

ឆាយ វីរៈយុទ្ធ មកពីផលិតកម្ម សាន់ដេ គឺបទ “នឹកសង្សារចាស់” កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជន។ លោកបានអះអាងថា បទចម្រៀងនេះ គឺពិបាកស្រែកបំផុត ចាប់តាំងពីប្រឡូកចូលសិល្បៈមក។
រីឯ ខេម របស់ផលិតកម្ម ថោន គឺបទ “គេជាតារាល្បី” មានទំនុកភ្លេងដូចនឹងបទ ឆាយ វីរៈយុទ្ធ ប៉ុន្តែខុសគ្នាត្រង់ទំនុកច្រៀង។ អតីតអ្នករត់ម៉ូតូឌុប មកពីខេត្ត កំពង់ឆ្នាំង ក៏អះអាងស្រដៀងនឹងតារាល្បីឈ្មោះសាន់ដេខាងលើដែរ គឺជា បទស្រែកខ្លាំងលើកដំបូងរបស់ខ្លួនចាប់តាំងពីក្លាយជាតារាចម្រៀងមក។
ដោយឡែក Wang Feng តារាចម្រៀង ចិន គឺមានបទចម្រៀងឈ្មោះ Cun zai ដែលល្បីខ្លាំងនៅប្រទេសមហាអំណាចមួយនេះ។ Cun Zai គឺជា បទចម្រៀងគេភាគច្រើនចូលចិត្តយកទៅប្រឡងក្នុងកម្មវិធី China’s Got Talent ទៀតផង។ Wang Feng មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះប៉ុណ្ណោះទេ លោកថែមទាំងជាគណៈកម្មការក្នុងកម្មវិធីខាងលើនេះ។
ចង់ដឹងរវាងតារាទាំងបីរូប តារាណាស្អែកខ្លាំង និង ពីរោះជាងគេ តោះទស្សនាវីដេអូ ចម្រៀងខាងក្រោមទាំងអស់គ្នា!
No comments:
Post a Comment