លោកឆាយ វីរះយុទ្ធ បាក់មុខនៅពេលឡើង concert
ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ច្រៀងតែបទចម្រៀងដែលតឹង និងស្រែក លោក ឆាយ វីរៈយុទ្ធ កាលពី យប់ម្សិលមិញនេះ លោកបានបង្ហាញ វត្តមាន ច្រៀងនៅក្នុងកម្មវិធីខនសឺត មួយ នៅក្រុងតាខ្មៅ ដោយលោក បានបកស្រាយ បទចម្រៀងមួយបទ ដែលមាន ចំណងជើងថា “ស្មោះបងអូនស្លាប់អី ” ខណៈពេល ដែលលោក កំពុងបកស្រាយ បទចម្រៀងនោះ ស្រាប់តែ លោកស្រែក ឡើងភ្លាត់ធ្វើឲ្យ បាក់មុខ យ៉ាងខ្លាំង នៅលើឆាក ខនសឺតនោះ ។
កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានបង្ហាញ វត្តមាន នៅក្នុងការប្រគំតន្ត្រីមួយ ដែលចាក់បញ្ចាំងនៅ ស្ថានីយ ទូរទស្សន៍ MY TV លោក វីរៈយុទ្ធ បានលើក យកបទចម្រៀង ៣បទ មកបកស្រាយ នៅលើឆាក អង្រួន បេះដូង ទស្សនិកជន ឲ្យអណ្តែតអណ្តូងទៅតាម សំឡេង ពិរោះរណ្តំចិត្ត របស់លោក ។
ប៉ុន្តែនៅពេលដែលលោក បកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ស្មោះបង អូនស្លាប់អី?” នៅពេលដែល ច្រៀងបានពាក់ កណ្តាល លោកបែរជាស្រែកភ្លាត់ សំឡេង ខុសបច្ចេកទេស ធ្វើឲ្យលោក បាក់មុខយ៉ាងខ្លាំង នៅលើឆាក ប៉ុន្តែដើម្បី សម្រួលស្ថានការ ឡើងវិញ លោកខំប្រឹង សម្រួលអារម្មណ៍ ហើយបែរជាបង្វែរហុច មេក្រូទៅឲ្យ ទស្សនិកជន ច្រៀងបន្ទរ នៅចំណុច ដែលស្រែក ជំនួស លោកទៅវិញ ។
នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ដែលទទួល រងភាពអាម៉ាស នៅកណ្តាល ឆាកបែបនេះ ព្រោះថាកន្លងមកលោកធ្លាប់ ជាតារាចម្រៀង មួយដួង ដែលមានទឹកដម សំនៀងពិរោះ រណ្តំចិត្ត ហើយបទចម្រៀង របស់លោក ភាគច្រើន សុទ្ធសឹងតែជា បទចម្រៀងស្រែក ហើយបទ ចម្រៀងនីមួយៗរ បស់លោកនៅ ពេលដែល ចេញលក់គឺទទួល បានការគាំទ្រច្រើន មិនតិចទេ។
ទាក់ទងនិងព័ត៌មានថា តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ទទួលរងភាពអាម៉ាស នៅលើឆាក ប្រគំតន្ត្រី នៅក្រុងតាខ្មៅ កាលពី យប់ម្សិល មិញនោះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ ទងទៅលោក ដើម្បីសាកសួរ ប៉ុន្តែមិនអាច ទាក់ទងលោក បានទេ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។ ប៉ុន្តែយើង រង់ចាំស្វាគមន៍ ការចេញមុខបក ស្រាយរបស់លោក នៅពេលក្រោយ ៕

No comments:
Post a Comment