Tuesday, April 26, 2016


នឹកសង្សារចាស់ ជាបទដែលលោក ឆាយ វីរះយុទ្ធ និយាយថា ជាបទដែលពិបាកបកស្រាយបំផុត

ឆាយ វីរៈយុទ្ធ បដិសេធ​មិន​ទទួល​ស្គាល់ Page ឈ្មោះ "Chhay Virakyuth Sunday"

11:31 AM 26.04.2016

ភ្នំពេញ៖ តារាចម្រៀងកំពុង សាងកេរ្តិ៍ឈ្មោះល្បី នៅក្នុងផលិតកម្ម សាន់ដេ លោក ឆាយ វិរៈយុទ្ធ
បានចេញមុខបដិសេធន៍ ដោយមិនទទួលស្គាល់ page (ទំព័រ) ដែលមានឈ្មោះ Chhay Virakyuth
Sunday ថា មិនមែនជាទំព័រ របស់លោកនោះទេ។
ការចេញមុខ មកបដិសេធន៍ ពីសំណាក់ តារាចម្រៀងរូបនេះ បានធ្វើឡើងបន្ទាប់ ពីមានបុគ្គលម្នាក់
បានប្រើអត្តសញ្ញាណ ដោយបង្កើត page ដែលមានឈ្មោះ "Chhay Virakyuth Sunday" នឹងបាន
ប្រើប្រាស់pageមួយនេះ ធ្វើសកម្មភាពមួយ ចំនួនទាក់ទងទៅ នឹងរឿងនយោបាយ។
ថ្មីៗនេះ គេបានសង្កេតឃើញ នៅលើទំព័រ Facebook មួយ ដែលមានដាក់ឈ្មោះថា Chhay
Virakyuth Sundayបាន សរសេរសារមួយចំនួន ពាក់ព័ន្ធនឹងរឿង នយោបាយ ។ ប៉ុន្តែត្រូវបាន
លោក ឆាយ វីរៈយុទ្ធ បញ្ជាក់ថា ផេកមួយនេះមិនមែន ជារបស់លោក នោះឡើយ។ ក៏សូមឲ្យ
ម្ចាស់ផេកមួយនេះ ឈប់ប្រើប្រាស់ឈ្មោះ របស់លោកតទៅទៀត។
លោក ឆាយ វីរៈយុទ្ធ បានសរសេរនៅលើទំព័រ Facebook ដែលប្រើដោយ ខ្លួនលោកផ្ទាល់ 
ជាដំបូងថា "ជូនចំពោះម្ចាស់ទំព័រ Chhay Virakyuth Sunday...! ខ្ញុំបាទមានការជឿជាក់ថា លោក
ឬ អ្នកនាង ជាបុគ្គលល្អ ហើយក៏ជាមិត្តល្អ ចំពោះប្រជាជនខ្មែរដែរ រួមទាំងរូបខ្ញុំបាទ។ ទោះជា
យ៉ាងក្តី ទំព័រដែល លោក ឬ អ្នកនាង បានបង្កើតនេះ មិនពិតជារបស់ខ្ញុំ ឬ ចេតនាខ្ញុំទេ ដូច្នេះវា
ជាអំពើមិនសមគួរ ហើយសុំ លោក ឬ អ្នកនាង បញ្ឈប់ការប្រើប្រាស់ទំព័រនេះ.." ។
ថ្មីៗនេះគេសង្កេតឃើញថា សម្រាប់តារាល្បីៗ ក្នុងប្រទេសកម្ពុជា គឺតែងតែទទួលរង នូវការ
យកឈ្មោះ មកប្រើប្រាស់ ក្នុងគេហទំព័រហ្វេសប៊ុក ពីសំណាក់ជនខិលខូច បាតសង្គមមួយចំនួន
ហាក់មិនបានគិត ពីសតិអារម្មណ៍ និងក្រែងចិត្តចំពោះ ម្ចាស់ឈ្មោះពិតនោះឡើយ។ ជាក់ស្ដែង
ដូចជា តារាចម្រៀង ទេព បូព្រឹក្ស និងតារាសម្ដែង តារាចម្រៀងមួយចំនួនទៀត ត្រូវបានពួកគេ
ជន មួយក្ដាប់តូចនោះ ប្រើប្រាស់ឈ្មោះ របស់តារាទាំងនោះ ក្នុងន័យបម្រើ បក្សនយោបាយ 
វាយប្រហារក្នុង ន័យនយោបាយ ធ្វើឲ្យម្ចាស់សាមីខ្លួន ដែលមិនបានដឹ ងសូម្បីតែបន្តិច សម្ដែង
ការព្រួយបារម្ភជាពន់ពេក រហូតដល់ពួកគេបាន ចេញមុខបដិសេធ ជាបន្តបន្ទាប់ ។
ក្រុមតារាទាំងនោះ បានទទូចស្នើសុំ ជាបន្តបន្ទាប់ដល់ អ្នកនិយមលេង ហ្វេសប៊ុក ទាំងអស់មេត្តា
ចេះ យល់អធ្យាស្រ័យគ្នា មានសុជីវធម៌ល្អក្នុង ការប្រើពាក្យពេជន៍សម្ដី ប្រាស្រ័យទាក់ទងគ្នា ជា
ពិសេសសូមកុំយក ឈ្មោះអ្នកដ៏ទៃ ទៅប្រើប្រាស់ឲ្យសោះ ព្រោះជាការបង្ខូចកេរ្តិ៍ឈ្មោះ និងបង្ក
ជាបញ្ហា ជាច្រើនដល់ម្ចាស់ សាមីខ្លួនផងដែរ៕

Looking Today

Sunday, April 24, 2016

​​​​                           តារាចម្រៀងដែលមានបងប្អូនជាតារាដូចគ្នា

មាន​តារា​ស្រី-ប្រុស​ខ្មែរ​មួយ​ចំនួន​ជា​បងប្អូន​បង្កើត​នឹង​គ្នា កំពុង​កសាង​កេរ្តិ៍ឈ្មោះ​រួម​គ្នា​លើ​វិថី​សិល្បៈ​ នា​ពេល​បច្ចុប្បន្ន។

ក្រុម​តារា​មាន​បងប្អូន​បង្កើត​កំពុង​ប្រឡូក​វិស័យ​សិល្បៈ​ គឺ​មាន​នៅ​តាម​​គ្រប់​វិស័យ​ទាំង​អស់​ ចម្រៀង ពិធីករ ពិធីការិនី និង​ ជា​តារា​សម្ដែង។ ប្រិយមិត្ត និង​ មិត្តៗ​យុវវ័យ ដឹង​ថា ​មាន​តារា​ប៉ុន្មាន​នាក់​ទេ ដែល​មាន​បងប្អូន​បង្កើត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បច្ចុប្បន្ន៕

ខាង​ក្រោម​គឺ​ជា​នាមត្រកូល​តារា​ខ្មែរ ដើរ​លើ​វិថី​សិល្បៈ​រួម​គ្នា​ ៖

 chhoun sreymav and chhoun sovanchhay
អ្នក​នាង ឈួន ស្រីម៉ៅ និង ​បង​ស្រី ឈួន សុវណ្ណឆៃ
krouch and Et
អ្នកនាង អ៊ីត និង ​បងប្រុស នាយ ក្រូច
khemrak sereymon1
ខេមរៈ ស្រីពៅ និង ​បងប្រុស ខេមរៈ សិរីមន្ត
meas soksophea
មាស សុខសោភា និង​ បងប្រុស មាស សុខរតនៈ
doung zorida
កញ្ញា ដួង ហ្សូរីដា និង ​ប្អូន​ស្រី ដួង ហ្សូរីម៉ា
kreoun and peakme
នាយ គ្រឿន និង​ បងប្រុស នាយ ពែកមី
chhay virakyuth and chhay sovannary
កញ្ញា ឆាយ សុវណ្ណារី និង​ បងប្រុស ឆាយ វីរៈយុទ្ធ
niko and nob bayarith
លោក នីកូ និង​ បងប្រុស ណុប បាយ៉ារិទ្ធ
tem rotha and tem vatey
កញ្ញា ទឹម រដ្ឋា និង ​ប្អូន​ស្រី ទឹម វត្តី
tina and Anny Zam
លោក មង្គល ទីណា និង​ប្អូនស្រី អេននី ហ្សាម
van nila and sok chumnou
កញ្ញា វណ្ណ នីឡា និង ​បងប្រុសលោក សុខ ជំនោរ
អ្នក​នាង ចន ច័ន្ទលក្ខិណា និង​ ប្អូនប្រុស ចន ច័ន្ទតារា
thorn leakena and thorn dara
កញ្ញា ថន តារា និង​ប្អូនស្រី ថន លក្ខិណា

ក្រៅ​តែ​ពី​តារា​ខាង​លើ​​នៅ​មាន​តារា​ជា​ច្រើន​ដួង​ទៀត​មាន​បងប្អូន​បង្កើត​ប្រឡូក​ចូល​សិល្បៈ​មាន​ដូច​ជា​ក្រុម​ត្រកូល ឱក (ឱក សុម៉ារីម៉ា ឱក សុម៉ាវត្តី ឱក សុម៉ាដាលីស) ក្រុម​ត្រកូល ឈិន ( ឈិន សុធារី ឈិន កុសល)  និង​ ក្រុម​ត្រកូល កែ វ(កែវ ស្រី

interview mr. chhay virakyuth

Etv Star Time ► Interview Mr.chhay Virakyuth [his Life And Career Khmer Star] mp3 on amazon & itunes. Buy Cassette or CD / VCD original or use Personal Tone / I-RING / Ring Back Tone in recognition that they can still work to create other new songs. 

Etv Star Time ► Interview Mr.chhay Virakyuth [his Life And Career Khmer Star]

Title: Etv Star Time ► Interview Mr.chhay Virakyuth [his Life And Career Khmer Star]ETV Star Time ► Interview Mr.Chhay Virakyuth [His life and Career Khmer star] ETV Star Time ► Interview Mr.Chhay Virakyuth [His life and Career Khmer star] ETV Star Time ► Interview Mr.Chhay Virakyuth [His life and Career Khmer star]

https://www.youtube.com/watch?v=cqq7T0qqTEs   click to see videos

Saturday, April 23, 2016

concert of chhay virakyuth

លោកឆាយ​ វីរះយុទ្ធ បាក់មុខនៅពេលឡើង concert

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ច្រៀងតែបទចម្រៀងដែលតឹង និងស្រែក លោក ឆាយ វីរៈយុទ្ធ កាលពី យប់ម្សិលមិញនេះ លោកបានបង្ហាញ វត្តមាន ច្រៀងនៅក្នុងកម្មវិធីខនសឺត មួយ នៅក្រុងតាខ្មៅ ដោយលោក បានបកស្រាយ បទចម្រៀងមួយបទ ដែលមាន ចំណងជើងថា “ស្មោះបងអូនស្លាប់អី ” ខណៈពេល ដែលលោក កំពុងបកស្រាយ បទចម្រៀងនោះ ស្រាប់តែ លោកស្រែក ឡើងភ្លាត់ធ្វើឲ្យ បាក់មុខ យ៉ាងខ្លាំង នៅលើឆាក ខនសឺតនោះ ។
កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានបង្ហាញ វត្តមាន នៅក្នុងការប្រគំតន្ត្រីមួយ ដែលចាក់បញ្ចាំងនៅ ស្ថានីយ ទូរទស្សន៍ MY TV លោក វីរៈយុទ្ធ បានលើក យកបទចម្រៀង ៣បទ មកបកស្រាយ នៅលើឆាក អង្រួន បេះដូង ទស្សនិកជន ឲ្យអណ្តែតអណ្តូងទៅតាម សំឡេង ពិរោះរណ្តំចិត្ត របស់លោក ។
ប៉ុន្តែនៅពេលដែលលោក បកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ស្មោះបង អូនស្លាប់អី?” នៅពេលដែល ច្រៀងបានពាក់ កណ្តាល លោកបែរជាស្រែកភ្លាត់ សំឡេង ខុសបច្ចេកទេស ធ្វើឲ្យលោក បាក់មុខយ៉ាងខ្លាំង នៅលើឆាក ប៉ុន្តែដើម្បី សម្រួលស្ថានការ ឡើងវិញ លោកខំប្រឹង សម្រួលអារម្មណ៍ ហើយបែរជាបង្វែរហុច មេក្រូទៅឲ្យ ទស្សនិកជន ច្រៀងបន្ទរ នៅចំណុច ដែលស្រែក ជំនួស លោកទៅវិញ ។
នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ដែលទទួល រងភាពអាម៉ាស នៅកណ្តាល ឆាកបែបនេះ ព្រោះថាកន្លងមកលោកធ្លាប់ ជាតារាចម្រៀង មួយដួង ដែលមានទឹកដម សំនៀងពិរោះ រណ្តំចិត្ត ហើយបទចម្រៀង របស់លោក ភាគច្រើន សុទ្ធសឹងតែជា បទចម្រៀងស្រែក ហើយបទ ចម្រៀងនីមួយៗរ បស់លោកនៅ ពេលដែល ចេញលក់គឺទទួល បានការគាំទ្រច្រើន មិនតិចទេ។
ទាក់ទងនិងព័ត៌មានថា តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ទទួលរងភាពអាម៉ាស នៅលើឆាក ប្រគំតន្ត្រី នៅក្រុងតាខ្មៅ កាលពី យប់ម្សិល មិញនោះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ ទងទៅលោក ដើម្បីសាកសួរ ប៉ុន្តែមិនអាច ទាក់ទងលោក បានទេ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។ ប៉ុន្តែយើង រង់ចាំស្វាគមន៍ ការចេញមុខបក ស្រាយរបស់លោក នៅពេលក្រោយ ៕


កំពូលអ្នកស្រែក សម្លេងខ្លាំង

ទំនុក​ភ្លេង​​ដូច​គ្នា តែ​ទំនុក​ច្រៀង​ខុស​គ្នា​រវាង ឆាយ វីរៈយុទ្ធ ខេម និង ​តារា​ចម្រៀង​ចិន Wang Feng គឺ​សុទ្ធសឹងតែ​ស្រែក​ខ្លាំង​ដូច​គ្នា។ ប្រិយមិត្ត និង​ មិត្តៗ​យុវវ័យ​គិត​ថា តារា​រូប​ណា​ស្រែក​ដាច់​ជាង​គេ​ក្នុង​បទ​ចម្រៀង​មាន​ទំនុក​ភ្លេង​តែ​មួយ និង ​ទំនុក​ច្រៀង​ខុស​គ្នា​នេះ?

Khem&chhay-vireakyuth and Wang Feng


ឆាយ វីរៈយុទ្ធ មកពី​​ផលិតកម្ម សាន់ដេ គឺ​បទ “នឹក​សង្សារ​ចាស់” កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ចំណោម​មហាជន។ លោក​បាន​អះអាង​ថា​ បទ​ចម្រៀង​នេះ​ គឺ​ពិបាក​ស្រែក​បំផុត ចាប់​តាំង​ពី​ប្រឡូក​ចូល​សិល្បៈ​មក។

រីឯ ខេម របស់​ផលិតកម្ម ថោន គឺ​បទ “គេ​ជា​តារា​ល្បី” មាន​ទំនុក​ភ្លេង​ដូច​នឹង​បទ ឆាយ វីរៈយុទ្ធ​ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ទំនុក​ច្រៀង។ អតីត​អ្នក​រត់​ម៉ូតូឌុប មក​ពី​ខេត្ត កំពង់ឆ្នាំង ក៏​អះ​អាង​ស្រដៀង​នឹង​តារា​ល្បី​ឈ្មោះ​សាន់ដេ​ខាង​លើ​ដែរ គឺជា បទ​​​ស្រែក​ខ្លាំង​លើក​ដំបូង​របស់​​ខ្លួន​​ចាប់​តាំង​ពី​ក្លាយ​ជា​តារា​ចម្រៀង​មក។

ដោយ​ឡែក Wang Feng តារា​ចម្រៀង​ ចិន គឺ​​មាន​បទ​ចម្រៀង​ឈ្មោះ Cun zai ដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ។ Cun Zai គឺ​ជា​ បទ​ចម្រៀង​គេ​ភាគ​ច្រើន​ចូលចិត្ត​យក​ទៅ​ប្រឡង​ក្នុង​កម្មវិធី China’s Got Talent ទៀត​ផង។ Wang Feng មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ខាង​លើ​​នេះ។

ចង់​ដឹង​រវាង​តារា​ទាំង​បី​រូប តារា​ណា​ស្អែក​ខ្លាំង និង​ ពីរោះ​ជាង​គេ តោះ​ទស្សនា​វីដេអូ ចម្រៀង​ខាង​ក្រោមទាំង​អស់គ្នា!








      Chhay Virakyuth concert  

លោកឆាយវីរះយុទ្ធដែលជាកំពូលតារាចំរៀងក្នុងប្រទេសកម្ពុជាបានទៅប្រគុំតន្រ្តីនៅគ្រប់បណ្តាខេត្តដែលធ្វើអោយមានការគាំទ្រ នឹកស្មានមិនដល់ថាតារាចម្រៀងរូបនេះ អាចធ្វើអោយអ្នកគាំទ្ររបស់ខ្លួនមានការមកគាំទ្រ ច្រើនជាងគេនៅឆ្នាំ២០១៦ នេះ។


Chhay Virakyuth Profile :

Name: Chhay Virakyuth (ឆាយ វិរៈយុទ្ធ)
Date of birth: September 12, 1985
Height: 1.65m
Weight: 63kg
Education: N/A
Professional: Singer Star
Chhay Virakyuth
Chhay Virakyuth
Chhay Virakyuth (ឆាយ វិរៈយុទ្ធ) – A popular Khmer singer star. ម្ចាស់បទ “មុនបងស្គាល់គេអូននៅឯណា?” “កិច្ចសន្យាស្នេហ៍” “ដកដង្ហើមហូរទឹកភ្នែក”

10 Beautiful Girls in the World
Beautiful GirlsChhay Virakyuth
Chhay Virakyuth
Chhay Virakyuth – A popular Khmer singer star.
Chhay Virakyuth
Chhay Virakyuth
ឆាយ វិរៈយុទ្ធ – A popular Khmer singer star.