Wednesday, May 11, 2016

MV បទ«គេនឹក​ខ្លូនឯង១០០%» ពីកញ្ញា កូកូ តបទៅ ពៅ ពេជ្រ ពិតជា​កំសត់ ហើយ Sweet មែនទែន!​ (Video Inside) ញាក់សាច់

ហេតុអ្វីស្នេហាមួយនេះ មិនបានសមបំណង ? តើគូស្នេហាមួយគូនេះ នឹងទៅជាយ៉ាងណា?
គួររំឭកផងដែរថា លោក ទីណា ហៅ ពៅ ពេជ្រ បានធ្លាប់បានប្រាប់ឲ្យដឹងថា ​ បទ«នឹកបង ៥០%» នេះ គ្រាន់តែជាការសាកល្បង សំរាប់អ្នកគាំទ្ររូបលោកតែ ប៉ុណ្ណោះ សំរាប់សាច់រឿងកំសត់ នៅលើបទមួយទៀត នោះគឺ​បទ «គេនឹកខ្លូនឯង១០០%» ដែលច្រៀងដោយ កញ្ញា កូកូ ជាការសរសេ​រចម្រៀង​ផ្ទាល់ដៃ របស់ លោក និង កូកូផងដែរ។
​លោក ពៅ ពេជ្រ និងកញ្ញា កូកូ សូមថ្លែងអំណរគុណដល់ ក្រុមការងារ ទាំងអស់ ដែលបានជួយផលិត ជាពិសេស លោក ពៅ នេត្រា នៅក្នុងផលិតកម្ម Netra Production សង្ឃឹមថា បទចម្រៀងទាំងពីរបទនេះ និងមានការគាំទ្រច្រើន ពីទស្សនិកជន ដើម្បី​ជាកំលាំងចិត្ត សំរាប់រូបលោកផ្ទាល់ និង កញ្ញា កូកូ ក្នុងការធ្វើចម្រៀងជាថ្មី ជាបន្តទៅទៀត។
ពេលមានសំណួរថា តើបច្ចុប្បន្ន លោក ពៅ ពេជ្រ និងកញ្ញា កូកូ មានបានចុះកុត្រា នៅផលិតកម្មណា ហើយឬនៅ ? លោក ពៅ ពេជ្រ ផ្ទុះ​សំណើច ហើយក៏និយាយថា ​លោកនៅមិនទាន់ហ៊ានគិតដល់ ចូលផលិតកម្មទេ​ ព្រោះសមត្ថភាព នៅមានកំរិតណា មួយការធ្វើនេះ​គឺចេញពីកាចូលចិត្ត និងស្រលាញ់សិល្បៈ តែបើមានកាគាំទ្រ ហើយមានឱកាស អាចនឹងពិភាក្សាបាន​។ ចំណែកកញ្ញាកូកូ កំពុងតែរវល់​នៅការថតបទថ្មី ​មិនទាន់មានចម្លើយ នៅពេលនេះទេ ។
សូមបញ្ជាក់​ថា តារាចម្រៀងទាំងពីរដួងនេះ កំពុងតែមមាញឹកធ្វើបទចម្រៀងថ្មី ជាបន្តបន្ទាប់ ហើយក្នុងនោះ និងមានបទចម្រៀង Original ថែមទៀតផង ការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺជាកំលាំងចិត្តសំរាប់សិល្បៈគ្រប់រូប។
សូមទស្សនា វិដេអូ Full MV ទាំងអស់គ្នា៖

No comments:

Post a Comment